សហរដ្ឋអាមេរិក អំពាវនាវឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីការប្រើហិង្សាលើ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប ឲ្យបានពេញលេញនិងប្រកបដោយតម្លាភាព។បន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន បានរងរបួសបែកក្បាលនិងរបួសមុខនិងរថយន្តត្រូវបានវាយកម្ទេចនៅម៉ោង ប្រហែល១២ថ្ងៃត្រង់ថ្ងៃ ក្រោយពីមានការផ្ទុះហិង្សាពីសំណាក់ក្រុមបាតុករដែលតវ៉ានៅមុខរដ្ឋសភា ទាមទារឲ្យដកតំណែងអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃ រដ្ឋសភា លោក កឹម សុខា នៅមុខវិមានរដ្ឋសភានៅព្រឹកថ្ងៃចន្ទនេះ។សេចក្តីថ្លែងការណ៍ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទនេះបានឲ្យ ដឹងថា ការអនុ វត្តសេរីភាពក្នុងការប្រមូលផ្តុំគ្នានិងសេរីភាពក្នុងការនិយាយស្តីមិនមែនជាហេតុផលត្រឹមត្រូវសម្រាប់ ការប្រព្រឹត្តអំពើហិង្សានោះទេ។