កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបពិភាក្សា នៅក្នុងពិធីជំនួបប្រជុំជាមួយ ក្រុមប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ដែលរៀបចំឡើងដោយ Medef International នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅព្រឹកថ្ងៃដដែលលោក ហ៊ុន សែន បានអញ្ជើញចូលរួមពិភាក្សាការងារ ក្នុងការទាក់ទាញ អ្នកវិនិយោគទុនបារាំងនៅ Medef International លោក ក៏បានអញ្ជើញទៅត្រួតពល នៅវិមានអង់វ៉ាលីត (Hotel National des Invalides) ដែលទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតពី លោក Matthias FEKL រដ្ឋលេខាធិការ ទទួលបន្ទុកពាណិជ្ជកម្ម ក្រៅប្រទេស និងទេសចរណ៍បារាំង និង លោកឧត្តមសេនីយ៍ Pierre GREGO មេបញ្ជាការរងកងទ័ពបារាំងប្រចាំទីក្រុងប៉ារីស។