ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបង្ហាញការថ្កោលទោសចំពោះអំពើហិង្សាវាយ ប្រហារលើតំណាងរាស្ត្ររបស់លោក២រូប ដោយក្រុមមនុស្សដើរចេញពីហ្វូងបាតុករ កាលពីថ្ងៃទី២៦ម្សិលមិញគឺជាទង្វើរបស់គណបក្សកាន់អំណាច ដែលលោកថាលោក ហ៊ុន សែន កំពុងប្រើកំពុងប្រើវិធីស្រដៀងពួកហ្វាស៊ីស(fascist) នៅប្រទេសអ៊ីតាលី។ប្រសាសន៍របស់លោក សម រង្ស៊ី ដូចនេះ តាមរយៈហ្វេសប៊ុករបស់លោក ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៧ ខែតុលានេះ។