ព្រះ មហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សាចំនួន១៥រូបសម្រាប់អនុ ប្រធានទី១នៃព្រឹទ្ធសភា លោក នៃ ប៉េណា ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតឲ្យធ្វើជាអនុប្រធានទី១នៃរដ្ឋសភា កាលពីខែមិថុនា ឆ្នាំ២០១៥។យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថាទីប្រឹក្សាទាំង១៥រូបនោះមានឋានៈស្មើនឹងរដ្ឋលេខាធិការ ដោយក្នុងនោះទីប្រឹក្សាចំនួន៧រូបទទួលតួនាទីជាទីប្រឹក្សាបន្ថែមលើ មុខងារបច្ចុប្បន្ននិង២រូបធ្វើជាទីប្រឹក្សាដោយមិនទទួលប្រាក់បៀវ ត្ស។