លោក គួយ ប៊ុនរឿន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានថ្លែងឲ្យដឹងថា គ.ជ.បត្រៀមលក្ខណៈ ក្នុងការរៀបចំការចុះឈ្មោះ អ្នកបោះឆ្នោតសាជាថ្មី ឡើងជូនប្រជាពលរដ្ឋ ប្រមាណ ១០លាន នាក់។ការថ្លែងរបស់លោកនេះ បានធ្វើឡើងនៅទីស្តីការគ.ជ.ប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅពេលលោក ចូលរួមបើកបើក វគ្គបណ្ដុះបណ្ដាលស្ដីពីការចុះឈ្មោះបោះឆ្នោតសាកល្បងនៅឆ្នាំ២០១៥តាមប្រព័ន្ធកុំព្យូទ័រ ដល់ តំណាងបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សរុបទាំងអស់ប្រមាណ ១៤៤ នាក់។