រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះអំពើបង្កឡើងដោយជនមួយ ក្រុមតូចព្រួតគ្នា វាយតប់ទៅលើអ្នកតំណាងរាស្រ្ត ២រូប របស់គណបក្សសង្គ្រោះជាតិ និងសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះអំពើបង្ករបួសស្នាមនេះ។