លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញត្រឡប់មកដល់មាតុប្រ ទេសវិញហើយ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះ បន្ទាប់ពីបំពេញបេកសកម្មជាផ្លូវការ នៅសាធារណរដ្ឋបារាំង រយៈពេល ៣ថ្ងៃកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាព និង សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អរឹងមាំ ជាពិសេសបាននាំមកនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។