មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃកាលពីយប់ថ្ងៃអង្គារ។ បើតាមការអះអាងរបស់លោក កឹម សុខ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅក្នុងគេហទំព័រ Facebook របស់លោកប៉ុន្មាននាទីចេញដំណើរ ដែលមានសេចក្តីទាំងស្រុងថា៖«ខ្ញុំដឹកនាំគណៈប្រតិភូ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួមមាន៖ លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ និងសហការីមួយចំនួនទៀត ទៅសួរសុខទុក្ខតំណាង រាស្ដ្រ គឺលោកញ៉យ ចំរើន និងលោក គង់ សភា ដែលរងរបួសជាទម្ងន់ ដោយរងការ វាយដំយ៉ាងសាហាវឃោរឃៅពីសំណាក់បាតុករ ជាជនពាលក្នុងក្បួនបាតុកម្ម ហិង្សានៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានេះ»។