នៅព្រឹកថ្ងៃសុក្រ ទី៣០ តុលានេះ លោក កឹម សុខា ត្រូវបានរដ្ឋសភា សម្រេចបោះឆ្នោតទម្លាក់ចេញពីតំណែង ជាអនុប្រធានទីនៃរដ្ឋសភា ដោយសំឡេង៦៨លើ៦៨ សុទ្ធតែជាតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា។ដោយពុំមានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិណាមួយចូលរួមប្រជុំសភាពេញអង្គនោះទេ។ លោក ហេង សំរិន បានប្រកាសថាការដកតំណែងរបស់អនុប្រធានទី១នៃរដ្ឋសភាត្រូវធ្វើឡើង ក្នុងសំឡេង៥០ភាគរយបូក១តែប៉ុណ្ណោះ បើតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។