តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាពីររូបបានដាក់ញត្តិទៅប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើឲ្យដកតំណែង លោក កឹម សុខា ជាអនុប្រធានទី១នៃរដ្ឋសភា ក្រោមហេតុផលថាលោកធ្វើសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញនិងញុះញង់ឲ្យមាន បញ្ហាព្រំដែន។តំណាងរាស្រ្តទាំងពីររូបនោះ មានលោក ប៉ែន បញ្ញា ជាប្រធានគណៈ កម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា។នៅព្រឹកថ្ងៃសុក្រនេះ លោក ហេង សំរិន បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិភាក្សានិងពិនិត្យលើញត្តិនេះ និងដាក់ទៅប្រជុំសភាពេញអង្គនៅព្រឹកនេះផងដែរ។