មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីហិង្សាវាយលើតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ តែរហូតដល់ថ្ងៃសុក្រនេះ នៅមិនទាន់បានកំណត់មុខសញ្ញាជនដៃដល់បាននៅឡើយទេ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃសុក្រនេះថា គណកម្មការកំពុងតែស្នើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសសភាផ្ទាល់ឱ្យជួយផ្ដល់នូវរូបភាព និងភស្ដុតាងផ្សេងៗដើម្បីជំរុញភាពងាយស្រួលដល់ការស្វែងរកជនដែល ប្រព្រឹត្តនោះ។