លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភា បានចាត់ទុកការដកតំណែងរបស់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា គោរពតាមរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងនយោបាយ ហើយថាការសម្រេចប្រញាប់បែបនេះ ដោយសារ”វាជាការចាំបាច់”។ លោក កឹម សុខា ត្រូវបានរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ សម្រេចបោះឆ្នោតដកចេញពីតំណែងជាអនុប្រធានទីនៃរដ្ឋសភា ដោយសំឡេង៦៨លើ៦៨ សុទ្ធតែជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ លោក កឹម សុខា មិនទាន់ចេញមុខ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។