គណកម្មការរៀបចំការធ្វើបាតុកម្មនៅក្នុងបុរីញូវយ៉ក បានច្រានចោលការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះចំនួនអ្នកចូលរួម និងអ្នកនៅពីក្រោយបាតុកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា។សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែតុលា របស់លោក ទូច វិបុល តំណាងអ្នករៀបចំបាតុកម្មនៅបុរីញូវយ៉កបានច្រានចោលការអះអាងរបស់លោក ហ៊ុន សែន នៅលើកញ្ចក់ទូរទស្សន៍ជាតិដែលថាបាតុករមានតែប្រមាណ៤០ ទៅ៥០នាក់ និងថាបាតុកម្មនោះជាការបញ្ជាពីគណបក្សប្រឆាំង។