ប្រធានគណបក្សសង្គ្រោះជាតិ ដែលរងការព្រមានចាត់ការលោកតាមផ្លូវច្បាប់ពីសំណាក់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរថា លោកនឹងវិលមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃពុធសប្ដាហ៍ក្រោយ បើទោះជាលោកប្រឈមនឹងការចាត់ការតាមផ្លូវច្បាប់មកលើរូបលោកក៏ដោយ។ការបញ្ជាក់ជំហររបស់លោក សម រង្ស៊ី ដូចនេះ បានធ្វើឡើងតាមរយៈការស្រង់សំដីរបស់លោកមកចុះផ្សាយដោយកាសែត The Cambodia Daily កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលាម្សិលមិញ។