លោក ហេង សំរិន ប្រធានរដ្ឋសភា ស្នើឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បញ្ជូនឈ្មោះបេក្ខជនថ្មីសម្រាប់តំណែងអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក កឹម សុខា ដែលត្រូវបានបោះឆ្នោតទម្លាក់។លោក ហេង សំរិន បានចេញលិខិតមួយចុះថ្ងៃទី៣០ខែតុលានេះ ដោយជម្រាបជូនលោក សម រង្ស៊ី ពីការបោះឆ្នោតទម្លាក់លោក កឹម សុខា។ លោក ហេង សំរិន បានបញ្ជាក់ថា៖ “អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធានបញ្ជូនបេក្ខជនសម្រាប់តំណែងអនុប្រធានទី១នៃរដ្ឋសភា នីតិកាលទី៥ ដើម្បីរដ្ឋសភារៀបចំការបោះឆ្នោតជ្រើសតាំងជំនួសតាមការគួរ”។លោក កឹម សុខា ត្រូវបានរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ សម្រេចបោះឆ្នោតដកចេញពីតំណែងជាអនុប្រធានទីនៃរដ្ឋសភា ដោយសំឡេង៦៨លើ៦៨ សុទ្ធតែជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។