គណបក្សសង្គ្រោះជាតិ ស្នើរដ្ឋាភិបាលកម្ពុជា អញ្ជើញតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស ចូលរួមក្នុងដំណើរការស៊ើបអង្កេត ករណីអ្នកវាយមកលើតំណាងរាស្ត្ររបស់ខ្លួនពីររូបដើម្បីផ្តល់ យុត្តិធម៌ពិតប្រាកដជូនដល់ជនរងគ្រោះ។សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ចេញផ្សាយកាលពីថ្ងៃទី១ម្សិលមិញ បានទាមទារយ៉ាងទទូចជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតករណី នេះឲ្យបានឆាប់រហ័ស និងអញ្ជីញតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែក សិទ្ធិមនុស្សចូលរួមស៊ើបអង្កេត ដោយអះអាងថា ដើម្បីឲ្យមានឯករាជ្យភាពក្នុងការស៊ើបអង្កេតដែលគួរឲ្យទុកចិត្តបាន។