មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា គ.ជ.ប ចុះឈ្មោះសាកល្បងជាលើកដំបូងរបស់ខ្លួនតាមប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី១៥ វិច្ឆិកា។មន្ត្រីរៀបចំការបោះឆ្នោតបានអះអាងថា បញ្ជីឈ្មោះសាកល្បងនេះនឹងក្លាយជាទិន្នន័យដ៏សុក្រឹតមួយ ដែលពុំអាចមានអ្នកណាលួចកែ ឬបន្លំបាន ជាពិសេសការបោះឆ្នោតតាមប្រព័ន្ធទំនើបនេះ វានឹងកាត់បន្ថយបាននូវភាពចម្រូងចម្រាសសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។