លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចាត់ទុកការប្រកាសជ័យជម្នះរបស់លោកស្រី អ៊ុង សានស៊ូជី លើការបោះឆ្នោតគឺជាដំណឹងល្អមួយសម្រាប់ប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុង សានស៊ូជីនិងគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីក្នុងការបោះឆ្នោត កាលពីថ្ងៃ៨វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា”។