លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងថា ជ័យជំនះ របស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំង ដែលបានឈ្នះឆ្នោត លើគណបក្សកាន់អំណាច ក្នុងការបោះឆ្នោត នៅភូមាមិនមែន បានសេចក្តីថា ជាជ័យជំនះរបស់លោកសម រង្ស៊ី ដែលជាមេដឹកនាំបក្ស ប្រឆាំងនៅកម្ពុជា សម្រាប់ការបោះឆ្នោត នៅអាណត្តិទី៦ ខាងមុខឡើយ។ការថ្លែងឆ្លើយទៅ លោក សម រង្ស៊ីបែបនេះ ក្រោយពីលោក សម រង្ស៊ី បានបង្ហាញសារនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា “ជ័យជំនះ ភ្លូកទឹកភ្លូកដី របស់លោកស្រី អ៊ុង សាន ស៊ូ ជី និងគណបក្ស សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ក្នុងការបោះឆ្នោត កាលពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេស សម្រាប់ ប្រទេសកម្ពុជា”។