នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃនេះ លោក ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយ ទៀតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានឹង ចេញសារាចរដល់ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំអោយជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹង នោះដែររាជរដ្ឋា ភិបាលកម្ពុជានឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និង ហាមឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។