នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចេញដីកា «ចាប់ខ្លួន លោក សម រង្ស៊ី ពីបទចោទប្រកាន់ បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ។ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិនេះ ត្រូវបានចោទប្រកាន់ពីបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។