អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថាសមត្ថកិច្ចនឹងចាប់ខ្លួនលោក សម រង្ស៊ី

2015-11-16 10:13:00 4765 Views

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថាសមត្ថកិច្ចនឹងចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ពេលលោកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃចន្ទនេះ។លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ។លោក ខៀវ សុភ័គ បានឪ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថាការចាប់ខ្លួននេះធ្វើឡើងតាមដីការបស់តុលាការ។ លោកបន្តថាលោកមិនទាន់ដឹងថាត្រូវចាប់ខ្លួននោះនឹងធ្វើឡើងនៅអាកាសដ្ឋានអន្តរជាតិភ្នំពេញឬយ៉ាងណានោះទេ។ លោកបញ្ជាក់ថា៖ “សមត្ថកិច្ចរបស់យើងវាមានតែអនុវត្តតាមដីកា។ ប៉ុន្តែការចាប់ខ្លួនក៏មិនទាន់ដឹងថានឹងត្រូវចាប់នៅព្រលានឬនៅទីណាទេ? ចាប់កន្លែងណាឲ្យហើយ ស្រេចតែគេ អាហ្នឹងគេចេះច្បាប់ ចាប់ត្រង់ណាក៏ដោយ ក៏ប៉ូលិសនៅស្រុកខ្មែរដែរ”


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា