លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាង និងបញ្ជាក់ប្រាប់ ដើអម្ពិល នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា លោក សម រង្ស៊ី នឹងមកដល់ទឹកដីកម្ពុជា វេលាម៉ោងប្រមាណ ១១យប់ ទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៥នេះ នាព្រលានយន្តហោះភ្នំពេញ។ឆ្លើយតបនឹងសំណួរថា តើសកម្មជន និងអ្នកគាំទ្រ អាចនឹងមានចំនួនប៉ុន្មានដែរនឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី, លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា មិនមានការរៀបចំណាមួយនោះទេ សកម្មជន និងអ្នកគាំទ្រ ទៅទទួលស្វាគមន៍គឺជាសិទ្ធិ និងចិត្តចង់របស់ពួកគេ, ហើយលោកក៏មិនអាចដឹងអំពីចំនួនប៉ុន្មានផងដែរ។