លោក ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការមួយ ក្នុងការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងទប់ស្កាត់ការតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះ។សេចក្តីសម្រេចមួយចុះហត្ថលេខាដោយ លោក ស ខេង នៅថ្ងៃទី១៥ខែវិច្ឆិកា ឲ្យដឹងថារដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដោយអនុវត្តដីការបស់តុលាការ ដែលបង្គាប់ចាប់ខ្លួន លោក សម រង្ស៊ី។ គណៈកម្មការនោះមានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ ផល អគ្គនាយកអន្តោប្រវេសន៍ និងលោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារជាអនុប្រធាន។ គណៈកម្មការនោះក៏មានសមាជិក៤រូបទៀត គឺលោក កង សុខន អគ្គស្នងការរងនគរបាលជាតិ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ខេង សុមេធ និងលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរលបាជាតិ។