កាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលប្រមាណជិត២០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការបង្ក្រាបធ្ងន់ធ្ងររបស់ រាជរដ្ឋាភិបាលកម្ពុជាទៅលើគណបក្សង្គ្រោះជាតិ ព្រមទាំងការត្រួតត្រាហួសហេតុទៅលើប្រព័ន្ធតុលាការពីសំណាក់រដ្ឋាភិបាល ក្នុងគោលបំណងយាយីទៅលើគូបដិបក្ខ។ សេចក្ដីថ្លែង ការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ក៏បានបង្ហាញនូវក្ដីបារម្ភចំពោះការគំរាមគំហែងលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាផងដែរ។ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលដែលបានលើកឡើងខាងលើនេះ ត្រូវបានលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីឡើងថាសង្គមស៊ីវិលដែលបានចេញ សេចក្ដីថ្លែងការណ៍នេះគឺសុទ្ធតែជាអ្នកគាំទ្រគណបក្សប្រឆាំង។ លោកផៃ ស៊ីផាន បានឲ្យដឹងទៀតថា សំឡេងរបស់សង្គមស៊ីវិលទាំងអស់នោះគ្រាន់តែជាសំឡេងបំពុលបរិយាកាស សង្គមតែប៉ុណ្ណោះ។