គណបក្សសង្គ្រោះជាតិ បានធ្វើការកោះប្រជុំតំណាងរាស្ត្ររបស់ខ្លួនទាំងអស់ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដើម្បីពិភាក្សាមួយចំនួន ជាពិសេសផ្តោតទៅលើទៅការកំណត់ថ្ងៃវិលត្រឡប់របស់លោកសម រង្ស៊ី និងលោកកឹម សុខា មកប្រទេសកម្ពុជាវិញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ការប្រជុំកំណត់ថ្ងៃឲ្យលោកសម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ គឺបន្ទាប់ពីលោកសម រង្ស៊ី បានលុបចោលការវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។