លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៧វិច្ឆិកាម្សិលមិញថា លោកបានសម្រេចផ្អាកការសាងសង់ទីស្នាក់ការសាខាគណបក្សអំណាចខ្មែរនៅតាមខេត្តសិន ហើយបង្វែរថវិកាទៅសាងសង់ផ្ទះឲ្យពលរដ្ឋខ្មែរក្រីក្រ ដែលរស់នៅតាមជាយដែនវិញ។ ការសម្រេចផ្អាកការសាងសង់ទីស្នាក់ការបក្សនេះ បន្ទាប់ពីលោកសួន សេរីរដ្ឋា បានចុះទៅទស្សនាវត្តប៉ាក់ណាម ក្បែរព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល។