លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា គ្មានភាពក្លាហាន ដូចជាមេដឹកនាំគណបក្សប្រឆាំងនៅមីយ៉ាន់ម៉ាឡើយ។លោកសុខ ឥសាន បានបញ្ជាក់ប្រាប់វិទ្យុវាយោកាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញថាលោកសម រង្ស៊ី គួរឈប់ប្រដូចខ្លួនជាមួយលោកស្រី អ៊ុង សានសូជី មេដឹកនាំគណបក្សប្រឆាំងនៅមីយ៉ាន់ម៉ាទៀតពីព្រោះលោកសម រង្ស៊ី គ្មានភាពក្លាហាន ដូចជាលោកស្រី អ៊ុង សានសូជីឡើយ។