មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្ដសៀមរាប ឲ្យដឹងថាខ្លូនដាក់ពាក្យប្ដឹងម្ចាស់សណ្ឋាគារមួយនៅខេត្ដនេះទៅ អង្គការសិទ្ធិមនុស្សនិងស្ថាប័នពាក់ព័ន្ធដោយចោទថាម្ចាស់សណ្ឋា គារនោះកាប់បំផ្លាញស្លាកគណបក្សប្រឆាំងដែលដាក់នៅក្បែរនោះ។លោក សុខ គឹមសេង អនុប្រធានគណកម្មាធិការប្រតិបត្ដិនៃគណបក្សសង្គ្រោះជាតិខេត្ដសៀមរាប ឲ្យ VODដឹងនៅថ្ងៃនេះថាស្លាកគណបក្សប្រឆាំងមួយផ្ទាំងដែលដាក់តាំងនៅទីសាធារណៈស្ថិ តនៅសង្កាត់ជ្រាវ ក្រុងសៀមរាបត្រូវបានគេលួចកាត់បំផ្លាញចោល។ លោកបន្ដថាស្លាកគណបក្នោះលោកបានដាក់តាំងពីថ្ងៃឃោសនាបោះ ឆ្នោតអាណត្ដិទី៥មកម្លេះ ប៉ុន្ដែទើបជនមិនស្គាល់មុខកាប់បំផ្លាញចោលប្រហែលមួយសប្ដាហ៍មុននេះ។