គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃពុធម្សិលមិញ បានសម្រេចឱ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ ប្រសិនបើមានការសម្របសម្រួលផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្តិវិធីនិងមានសភាពការណ៍ទៅរកភាពដើមវិញ។លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីរសៀលថាតាមការសង្កេតព្រឹត្តិការណ៍ចុងក្រោយនេះ ប្រសិនបើ លោក សម រង្ស៊ី វិលចូលកម្ពុជា នាពេលនេះអាចនឹងមានបញ្ហាមួយចំនួនកើតឡើងជាយថាហេតុ។ លោកបន្តថា ក្រោយសិក្សារួច ខាងគណៈកម្មការអចិន្ត្រៃយ៍សម្រេចឱ្យលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ លុះណាមានការសម្របសម្រួលផ្នែកនយោបាយជាមួយគណបក្សកាន់អំណាច។