ប្រធានវេទិកាអនាគត លោកអ៊ូ វីរៈ និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានថ្លែងនៅក្នុងទំព័រហ្វ៊េសប៊ុករបស់លោកនាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយបានស្នើឲ្យលោកហ៊ុន សែន និងលោកសម រង្ស៊ី ដែលជាអ្នកនយោបាយជើងចាស់ទាំងពីរនេះយល់ព្រមក្នុងការចូលនិវត្តន៍ ដើម្បើទុកឱកាសដល់អ្នកនយោបាយវ័យក្មេងពិភាក្សាគ្នាដោះស្រាយពីបញ្ហា ប្រទេសជាតិវិញម្ដង។ ជាមួយគ្នានោះប្រធានវេទិកាអនាគតរូបនេះឲ្យដឹងទៀតថានេះគឺជា ដំណោះស្រាយដ៏ល្អមួយ៕