រដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេសាធារណៈមកគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថា បន្ទាប់ពីយកឆ្នេរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ រដ្ឋនឹងរៀបចំឲ្យមានសោភណភាពដើម្បីទុកឲ្យពលរដ្ឋដើរលំហែកម្សាន្ត។ការសម្រេចបែបនេះ នៅពេលដែលតំបន់ឆ្នេរបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប អង្គរ និងជាតំបន់សេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ប៉ុន្តែតំបន់ឆ្នេរត្រូវរួមតូចដោយក្រុមឈ្មួញមួយចំនួន។