មេដឹកនាំគណបក្សប្រឆំាងលោក សម រង្ស៊ី ដែលប្រឈមនឹងការតាមចាប់ខ្លួនករណីបរិហាកេរ្តិ៍លោក ហោ ណាំហុង ប្រកាន់ជំហរថាលោកនឹងមិនសុំទោសមន្ត្រីជាន់ខ្ពស់គណបក្សកាន់ អំណាចនេះជាដាច់ខាត ទោះជាការសុំទោសនាំឱ្យលោករួចផុតពីការជាប់ពន្ធនាគារក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតCambodia Daily នៅថ្ងៃសុក្រ ទី២០ វិច្ឆិកានេះ។កាសែត ដែលបានដកស្រង់សារអ៊ីម៉េលរបស់លោក សម រង្ស៊ី មកចុះផ្សាយថាលោក សម រង្ស៊ី បានរៀបរាប់ដូចនេះថា៖ "លោក ហោ ណាំហុង គួរសុំទោសដល់វិញ្ញាណក្ខន្ធនិងក្រុមគ្រួសារជន រងគ្រោះដែលត្រូវបានសម្លាប់ដោយខ្មែរក្រហមនៅគុកបឹងត្របែកនាចុង ទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែលោកបានដើរតួជាមន្រ្តីពន្ធនាគារត្រូវថ្កោលទោសអ្នកធ្វើទារុណ កម្មនិងពួកឃាតក"។