រដ្ឋាភិបាលបង្កើនកម្ចីបរទេសចាប់ពីឆ្នាំ២០១៦ ដោយខ្ចីចន្លោះពី៩០០ទៅ១១០០លានដុល្លារក្នុងមួយឆ្នាំ

2015-11-20 15:03:00 4730 Views

រដ្ឋាភិបាលគ្រោង ​នឹង​ខ្ចី​លុយ​បរទេស​ចន្លោះពី​៩០០ទៅ​ជាង​១១០០លានដុល្លារ ​ក្នុងមួយ​ឆ្នាំ ចាប់ពីឆ្នាំ​២០​​១៦ដល់២០១៨ អាស្រ័យ​​ទៅ​តាម​ស្ថានភាពនៃ​​សេដ្ឋកិច្ច​របស់កម្ពុជា ដែលចំនួននេះ​មាន​ការ​កើនឡើង​លើស​​​​​ពីផែនការ​ដែលបានគ្រោង​ទុក​កាល​ពីមុន​។​ នេះ​បើ​យោងតាមឯក​សារ​យុទ្ធសាស្រ្ត​ស្តីពីការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​ ២០១៥-២០១៨ រៀបចំដោយក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​វីអូឌី(VOD)​ទទួល​បាន​នៅថ្ងៃ​សុក្រនេះ។​ឯក​សារយុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​បាន​ បញ្ជាក់​ថា​ក្នុងឆ្នាំ​២០១៥ ទំហំនៃ​ការ​ខ្ចីថ្មីបន្ថែម​ក្នុងរង្វង់​ជាង​៨២​៨​លាន​ដុល្លារ​ហើយ​ សម្រាប់ឆ្នាំ​២០១៦ដល់២០​១៨ ​រង្វង់​នៃ​ការខ្ចី​មាន​ចំនួន​ចន្លោះពី​៩៩៧លានដុល្លារ​ទៅ​ប្រមាណ​១១០៥​ លានដុល្លារ​ក្នុងមួយឆ្នាំ​ អាស្រ័យ​ទៅ​តាម”​បរិការណ៍​នៃ​គោល​នយោបាយ​ថវិកា​និង​វិវឌ្ឍ​នាការ​ម៉ាក្រូ​សេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា”។ ឯកសារ​បន្ត​ថា៖ “រាជ ​​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​ឥណទាន​សម្បទាន​សម្រាប់​​វិស័យ​ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តដែលមានប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់និងវិស័យ​ បង្កើន​ផលិត​ភាព​ផលិត​កម្ម សំដៅ​​ទ្រទ្រង់​ចីរភាពកំណើន​រយៈ​ពេលវែង​ ដូចជាផ្លូវ​ ថ្នល់ស្ពាន ប្រព័ន្ធ​ស្រោ​ច​ស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់​ទឹកស្អាត​នៅទីប្រជុំជន  ស្ថានីយ៍សម្អាត​ទឹក​ កខ្វក់​ និងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈសម្រាប់​ ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មជាដើម”

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា