ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ចេញដីកាបង្គាប់ថ្មីមួយទៀត ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺនៅថ្ងៃទី៤ ខែធ្នូ វេលាម៉ោង ៨កន្លះព្រឹក។ការបង្គាប់ឲ្យមេបក្សប្រឆាំងចូលខ្លួនបំភ្លឺនៅពេលនេះ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០១៥។