លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសហរដ្ឋអាមេរិកជួយជំរុញការវិនិយោគសម្រាប់ប្រទេស ជាសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួចដែលក្នុង នោះមានប្រទេសកម្ពុជា ឡាវនិងមីយ៉ាន់ម៉ា។លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៥។បើតាមសុន្ទរកថា លោក ហ៊ុន សែន បានថ្លែងថាសហរដ្ឋអាមេរិកជាប្រទេសដៃគូសន្ទនាដ៏សំខាន់មួយរបស់អាស៊ាន ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខ ស្ថិរភាព វិបុលភាពនិងកិច្ចខំប្រឹងប្រែងផ្សេងទៀតក្នុងតំបន់។