លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងឲ្យដឹងថាបើលោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ(CNRP)មានទំនួលខុសត្រូវផ្លូវច្បាប់ ប្រធានបក្សរូបនេះ នឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅ របស់សាលាដំបូងរាជធានីនៅថ្ងៃទី០៤ ខែធ្នូ ពាក់ព័ន្ធបទសមគំនិត ក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តែបើមិនព្រមចូលបំភ្លឺ គឺជារឿងសមីខ្លួនមិនអាចបង្ខំបានទេ។លោកបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីរសៀលថ្ងៃអាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះថា “អាហ្នឹង នៅលើគាត់តើ លើអ្នកសមីជន ដែលមកមិនមក អាហ្នឹងលើរឿងគាត់ទទួលខុសត្រូវមុខច្បាប់ទៅ! អាហ្នឹងយើងមិនហ៊ានហៅ ហ៊ានបង្ខំគាត់ (លោកសម រង្ស៊ី) ឯណាបើគាត់នៅក្រៅស្រុក បើគាត់ដឹងខ្លួនថាគាត់ទទួលខុសត្រូវ អាហ្នឹងគាត់មកទៅ”!