លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ថាថ្លែងលើបណ្ដាញសង្គមហ្វ៊េសប៊ុករបស់លោកកាលពីថ្ងៃទី២២ វិច្ឆិកាថា “ឥឡូវនេះ វៀតណាមនិងកម្ពុជាចាប់ផ្តើមសាងសង់បង្គោលព្រំដែនលេខ៣០ នៅច្រកព្រំដែនអូយ៉ាដាវ ខេត្តរតនគិរី និងសម្ពោធការដ្ឋានសាងសង់បង្គោលព្រំដែន២៧៥ នៅច្រកភ្នំដិន ខេត្តតាកែវ។ តំណាងរាស្ត្ររូបនេះឲ្យដឹងទៀតថា បង្គោលតម្រុយព្រំដែនលេខ៣០ បោះចូលដីខ្មែរយ៉ាងជ្រៅ ហើយនៅចំងាយប្រហែល៣គីឡូម៉ែត្រពីកន្លែងយួនជីស្រះទឹកចំនួន៨ នៅខេត្តរតនគិរី។