ប្រធានគណបក្សសង្គ្រោះជាតិបានបានប្រកាសព័ត៌មានលើនៅលើ Facebook របស់លោកថាព្រឹទ្ធសភារបស់អូស្រ្តាលីបានពិភាក្សាអំពីស្ថានភាពនយោបាយនៅកម្ពុជាដោយចេញ ញត្តិមួយស្នើឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញលើរូបលោកនិងស្ដារ ប្រជាធិបតេយ្យពហុបក្សឡើងវិញ ។ញត្តិ របស់ព្រឹទ្ធសភារបស់អូស្រ្តាលីត្រូវបានលោក សម រង្ស៊ី បានបង្ហោះនៅលើ Facebook របស់លោកដោយមានសេចក្ដីដូចនេះថាពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះការ ឡើងកម្ដៅនយោបាយនៅកម្ពុជា ការចេញដីការចាប់ខ្លួននិងដកហូតអភ័យឯកសិទ្ធមេបក្សប្រឆាំង ការវាយប្រហារទៅលើអ្នកតំណាងរាស្ត្រ ការដកតំណែងទីមួយរដ្ឋសភាពីលោក កឹម សុខា ជំរុញឲ្យមានប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញហើយធានាឲ្យមាន លំហនយោបាយប្រកបដោយភាពសេរីនិងសុវត្ថិភាពនៅកម្ពុជា ធានាឲ្យ មានការបើកចំហសន្ទនាគ្នាដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ទម្លាក់ចោលដីការចាប់ខ្លួនលោក សម រង្ស៊ី និងអនុញ្ញាតិឲ្យមេបក្សប្រឆាំងរូបនេះវិលមកវិញដោយគ្មានការភ័យខ្លាច ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញខាងនយោបាយ។