លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៦ម្សិលមិញបានក្រើនរំឮកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យបង្កើនការ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកចូលរួមអបអរពិធីបុណ្យអុំទូកនៅថ្ងៃបញ្ចប់នេះ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា "ពីរថ្ងៃពីរយប់បានកន្លងផុតនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ។ នេះជាថ្ងៃចុងក្រោយដែលខ្ញុំសង្ឃឹមថា សេចក្ដីសុខនឹងការសប្បាយរីករាយរបស់ប្រជាជននឹងបន្តកើតមានដូច២ថ្ងៃកន្លងមក"។លោកសរសេរទៀតថា "សង្ឃឹមលើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារប្រជាពលរដ្ឋគ្រប់ទីកន្លែង។សង្ឃឹមលើប្រជាពលរដ្ឋចេះការពារខ្លួនឯងពិសេសការបើកបរដោយគោរពច្បាប់ចរាចរណ៍"។