តំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដែលរងការវាយឲ្យរបួសធ្ងន់នៅក្បែរដ្ឋសភា កាលពីចុងខែតុលា អំពាវនាវជាថ្មីទៀតទៅតុលាការ និងអាជ្ញាធរពាក់ព័ន្ធពន្លឿនស្វែងរកជនដៃដល់បន្ថែមទៀត និងអ្នកដែលបញ្ជាពីក្រោយនៃការប្រើហិង្សាលើ ពួកគេមកផ្តន្ទាទោសតាមច្បាប់។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ញ៉យ ចំរើន ដែលក្រុមបាតុករគាំទ្ររដ្ឋាភិបាលវាយឲ្យរបួសក្បែររដ្ឋសភា ប្រាប់VODកាលពីថ្ងៃអាទិត្យនេះថា ក្រុមបាតុករដែលប្រើហិង្សាលើរូបលោកនិងតំណាងរាស្ត្រលោក គង់ សភា មិនមែនមានតែ៣នាក់ដែលចូលសារភាពនៅតុលាការទេ គឺមានច្រើនជាងនេះ។ លោកស្នើទៅតុលាការនិងស្ថាប័នពាក់ព័ន្ធស្វែងរកជនដៃដល់បន្ថែមទៀត និងអ្នកបញ្ជានៅពីក្រោយហិង្សានោះ មកផ្តន្ទាទោសតាមច្បាប់។