ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ នឹងបើកសវនាការលើបណ្ដឹងទាស់របស់មេធាវីការពារក្ដី លោក ហុង សុខហួរ នៅថ្ងៃទី៣០ វិច្ឆិកា ទៅលើការចាត់របៀបដែលតម្រូវឲ្យជនជាប់ចោទ ដាក់ភស្តុតាងមុនបន្តសវនាការនៅតុលាការក្រុងភ្នំពេញជាថ្មីទៀត។លោក ជូង ជូងី មេធាវីការពារក្ដីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀត ឲ្យដឹងកាលពីថ្ងៃទី២៩ វិច្ឆិកា ថា គិតមកដល់ពេលនេះ ពុំមានការប្រែប្រួលណាមួយនៅឡើយទេ ជុំវិញសវនាការអំពីការប្ដឹងទាស់ដែលស្នើឲ្យសភាស៊ើបសួរសាលាឧទ្ធរណ៍ ទម្លាក់ចោលសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។លោកបន្តថា ផ្អែកលើនីតិវិធី គឺសាលាឧទ្ធរណ៍អាចទាត់ចោលពីសាលក្រមរបៀបនេះ ក៏ប៉ុន្តែលោកនៅពុំទាន់អាចទស្សន៍ទាយមុននៅឡើយទេ ថាតើសេចក្ដីសម្រេចវានឹងទៅជាយ៉ាងណា?៖ «»។