លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ដែលបានគាំទ្រកូនប្រុសរបស់លោក ហ៊ុន ម៉ានី ដោយលោកថាលោកមានមោទនភាពដែលកូនបានទទួលពានរង្វាន់The Gusi Peace Prize កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៥។លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះថា៖ “ក្នុងនាមជាមាតា បិតា ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់The Gusi Peace Prizeថ្មីៗនេះ យើងខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈពិសេសយុវជនដែលបានគាំទ្រដល់ម៉ានីក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យ ហ៊ុន ម៉ានី ឈានជើងទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ”។