ពិធីបើកសម័យប្រជុំសន្និសិទ្ធពិភពលោកទី២១ ស្ដីពីធាតុអាកាស (PARIS2015 Conference on Climate Change. COP21 -CMP11) នៅទីក្រុង ប៉ារីស កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ (រៀបចំឡើង ដោយអង្គការសហប្រជាជាតិ) ដោយមានការចូលរួមប្រមុខរដ្ឋចំនួនជាង១៥០ប្រទេស ក្នុងនោះមានលោកប្រធានាធិបតី អូបាម៉ា, ប្រធានាធិបតី ពូទីន, ប្រធានាធិបតី ហូឡង់, នាយករដ្ឋមន្រ្តីអង់គ្លេស, ប្រធានាធិបតី ចិន, ប្រមុខ UN លោក បាន គីមូន និងជាពិសេសព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី។