ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋាជា បានចោទប្រកាន់ថា ជម្លោះរវាងលោកហ៊ុន សែន និងលោកសម រង្ស៊ីកន្លងមក ថាជាជម្លោះផ្ទាល់ខ្លួនសុទ្ធសាធ ហើយគ្មានផ្ដល់ផលប្រយោជន៍អ្វីដល់ប្រទេសជាតិសោះឡើយ។ នេះបើតាមលិខិតដែលបក្សអំណាចខ្មែរថ្កោលទោសដល់អ្នកនយោបាយទាំងនោះ។លិខិតដដែលបន្តថាជម្លោះនេះបានធ្វើឲ្យបាត់បង់ជំនួយរាប់រយលាន ដុល្លារ ដែលសហគមន៍អ៊ឺរ៉ុប និងអូស្ត្រាលី ត្រៀបផ្តល់ជូនប្រទេសកម្ពុជា។ ពេលនេះលោកសម រង្ស៊ីបានយកបញ្ហាទំនាស់ ជាមួយលោកហោ ណាំហុង និងលោកហ៊ុន សែន ទៅរាំងខ្ទប់មិនឲ្យបរទេសផ្តល់ជំនួយដល់កម្ពុជា។