ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យស្ថាប័នរដ្ឋនិងឯកជនបន្តយកចិត្តទុកដាក់ចូលរួមលើកទឹកចិត្តនិងលើកកម្ពស់ ជីវភាពរស់នៅរបស់ជនពិការនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។សារលិខិតរបស់លោក ហ៊ុន សែន បានធ្វើឡើងសម្រាប់ទិវាជនពិការកម្ពុជាលើកទី១៧និងទិវាជនពិការអន្តរជាតិលើកទី៣៣នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ។សារលិខិតរបស់លោក ហ៊ុន សែន មាន៧ចំណុចគឺជំរុញស្ថាប័នរដ្ឋនិងឯកជនខិតខំលើក ទឹកចិត្តជនពិការនៅកម្ពុជាដូចជាសម្រួលដល់ទីកន្លែងសាធារណៈសម្រាប់ជនពិការ ឱ្យបានល្អ លើកកម្ពស់ការរស់នៅរបស់ជនពិការ ផ្តល់សិទ្ធិឱ្យកាន់មុខតំណែងសមរម្យ ជ្រើសរើសជនពិការឱ្យធ្វើការងារនៅក្នុងវិស័យរដ្ឋនិងឯកជន និងបង្កើតការងារសម្រាប់ជនពិការជាដើម។