លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ព្រឹកថ្ងៃទី២ ខែធ្នូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលកីឡាហែលទឹកតេជោសែន នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងជាប្រយោជន៍ ដល់ការហ្វឹកហាត់ជំនាញកីឡាហែលទឹក ដល់កីឡាករ ដោយគ្មានការរើសអើង និងសម្រាប់យុវជន នៅខេត្តកំពង់ចាម ដែលមានបំណងហ្វឹកហាត់ជំនាញហែលទឹក។