គណបក្សសង្រ្គោះជាតិ (CNRP) កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានសម្តែងការមិនពេញចិត្ត និងមានការសោកស្ដាយជាពន់ពេក ក្រោយពីទទួលបានព័ត៌មានថា តុលាការបានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជំនួយការ លោក ហុង សុខហួរ និងអ្នកកាន់ page Facebook របស់លោក សម រង្ស៊ី។លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងបែបនេះបន្ទាប់ពីដីការបស់សាលាដំបូងរាជធានី បង្គាប់ឲ្យចាប់ខ្លួនអ្នកទាំងពីរនេះ ជាប់ទាក់ទងទៅនឹងការផ្សំគំនិត ក្នុងករណីក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។