លោក សុខ ទូច អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានអះអាងថា ការយកឈ្នះចាញ់របស់គណបក្ស២ដែលមានអសនៈក្នុងសភា គឺគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភាដោយឈរលើមូលហេតុចំនួនបី៖ ទី ១. ពាក់ព័ន្ធនឹងការវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូប ទី២. ពាក់ព័ន្ធនឹងការដកលោក កឹម សុខា ពីអនុប្រធានទី១សភា និងទី៣. ការដកអភ័យឯកសិទ្ធ និងបុព្វសិទ្ធសមាជិកសភាពី លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ។លោកបន្តថា ជាការសងវិញ គណបក្សប្រជាជនកម្ពុជា មិនជួបប្រជុំជាមួយគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ជាប់រវល់បំពេញភារៈកិច្ចបំរើប្រជាពលរដ្ឋ។ ដោយសារតែបញ្ហាខាងលើនេះហើយ ទើបអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ សន្និដ្ឋានបានថា គណបក្សទាំងពីរកំពុងឈរនៅលើផ្លូវរទេះភ្លើង ហើយស្រែករកយុត្តិធររៀងខ្លួន។ប្រភពវាយោFM