លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងប្រាប់ Fresh News ថា «រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ជាអ្នកបង្កើតថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃជោគជ័យ ដ៏ត្រចះត្រចង់ លើការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយថាជោគជ័យនេះ នឹងមិនអាចទៅរួចឡើយ បើគ្មានការចូលរួមរបស់ កងទ័ពវៀតណាម។ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ គឺជាខួបលើកទី៣៧ឆ្នាំ នៃការបង្កើត «រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» កាលពីឆ្នាំ១៩៧៨ ដែលជាការរួមកម្លាំង គ្នារបស់ចលនាដែលដឹកនាំ ដោយភាគច្រើនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន សហការជាមួយនឹងកងទ័ពវៀតណាម ដើម្បីវាយផ្តួល រំលំកងទ័ពរបស់ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រវត្តិសាស្រ្ត បានចងក្រងថា ជារបបខ្មៅងងឹងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។